ដឹង​អ្វី​ខ្លះ​ពី​ផែនដី? Que savez-vous au sujet de la Terre?

Cambodia Piece

35522-9_spaceART_Earth_by_IxrevivalxI

ផែនដី​ដែល​យើង​កំពុង​រស់​នៅ​មាន​រឿង​អស្ចារ្យ​ជា​ច្រើន​ដែល​អ្នក​មិន​ធ្លាប់​​បាន​ដឹង។ ​បើ​យើង​យក​ផែន​ដី​ជា​ប្រធានបទ​វិញ ​​តើ​អ្នក​ដឹង​​អ្វី​ខ្លះ​ពាក់ព័ន្ធ​ដែរ​ទៅ? ​ជា​រៀងរាល់​ថ្ងៃ​ទឹក​សាប​ប្រហែល​ ៤០០ ​ពាន់​លាន​​ហ្គាឡុង​ត្រូវ​បាន​ប្រើប្រាស់​ទូទាំង​ពិភពលោក។ ផែនដី​ធ្វើ​ដំណើរ​កាត់​លំហ​ក្នុង​ល្បឿន ១០៧​៣៤៣ គ.ម ​ក្នុង​មួយ​ម៉ោង។ ​មើល​ពី​លំហ​អាកាស​ដ៏​ឆ្ងាយ​ ភព​ផែន​ដី​មាន​ពន្លឺ​ភ្លឺ​ជាង​គេ​ ក្នុង​ចំណោម​ភព​ទាំង​ ៩​ ដទៃ​ទៀត ​ដោយសារ​ពន្លឺ​ថ្ងៃ​ចាំង​ជះ​នឹង​ផ្ទៃ​ទឹក។ ​ទ្វីប​អាស៊ី​​លាត​សន្ធឹង​​ស្មើ​នឹង​ ៣០% ​នៃ​ផ្ទៃ​ដី​ពិភពលោក​សរុប​ ​ខណៈ​ចំនួន​ប្រជាជន​ក្នុង​តំបន់​អាស៊ី​ស្មើ​នឹង​ ៦០% ​នៃ​ប្រជាជន​សរុប​ក្នុង​លោក។ ​​​​ឈូង​សមុទ្រ​​​ Persian ​ជា​សមុទ្រ​ដែល​​ក្ដៅ​ជាង​គេ​ក្នុង​លោក ​ខណៈ​រដូវ​ក្ដៅ​សីតុណ្ហភាព​​កើន​ដល់ ៣៥,៦ ​​អង្សា​សេ។ ​រដ្ឋ​​ លូអ៊ីសស្វាណា​ របស់​សហរដ្ឋអាមេរិក ​​បាន​បាត់បង់​ផ្ទៃដី ៧៨ ​គីឡូម៉ែត្រ​ការ៉េ​ ជា​រៀងរាល់​ឆ្នាំ ​ដោយសារ​​ការ​សំណឹក​ដី ​ព្យុះ​ហឺរីខិន ​សកម្មភាព​មនុស្ស​ និង​គ្រោះ​ធម្មជាតិ​ដទៃ​ទៀត​ក្នុង​តំបន់​ឆ្នេរ។ ​​ពន្លឺ​ថ្ងៃ​អាច​ចាំង​ចូល​ទៅ​ក្នុង​ទឹក​ថ្លា​ឆ្វង់​ដល់​ជម្រៅ ​​៧៣ ​ម៉ែត្រ។ ​ផ្ទៃ​ដី​សរុប​របស់​ផែន​ដី​មាន​ប្រហែល ​៣១៧ ​លាន​គីឡូម៉ែត្រ​ការ៉េ។ ​​ទឹក​សាប​នៅ​លើ​ផ្ទៃ​ដី​​មាន​ត្រឹម​ ៣% ​ប៉ុណ្ណោះ​ ខណៈ​ទឹក​ប្រៃ​មាន​រហូត​ដល់ ៩៧%។ ​ហើយ​ ២% ​នៃ​ទឹក​សាប​ទាំង​នោះ​បាន​កក​នៅ​ក្រោម​ផ្ទាំង​ទឹក​កក​​ និង​ហ្គ្លាសៀ។​ ដូច្នេះ​មាន​ន័យ​ថា ​មាន​ទឹក​សាប​ក្នុង​ស្ទឹង ​បឹង​ ទន្លេ ​និង​ផ្លូវ​ទឹក​ក្រោម​ដី ១% ​ប៉ុណ្ណោះ​ដែល​យើង​អាច​ប្រើប្រាស់​បាន​សព្វថ្ងៃ៕

View original post

Publicités

Une réflexion sur “ដឹង​អ្វី​ខ្លះ​ពី​ផែនដី? Que savez-vous au sujet de la Terre?

Laisser un commentaire

Entrez vos coordonnées ci-dessous ou cliquez sur une icône pour vous connecter:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s