រតនគិរី​ទីឋាន​មនោរម្យ​​ ភូមិ​ភាគ​ឦសាន​

Cambodia Piece

Ratanak-Kiri-Province

 

ស្ថិត​ក្នុង​ភាគ​ឦសាន​​នៃ​តំបន់​ខ្ពង់រាប​​ប្រទេស​កម្ពុជា ​ក្នុង​ចម្ងាយ​ផ្លូវ​ ៥៨៦ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ​រតនគិរី​ជាតំបន់​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​មួយ​ដែល​អាច​ទាក់ទាញ ​ទេសចរ​មក​ពី​គ្រប់​ទិសទី​មិន​ថា ​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​នោះ​ទេ។ ​ខេត្ត​ដែល​សម្បូរ​ទៅ​ដោយ​អម្បូរ​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​នេះ​​ មាន​អាកាសធាតុ​ដ៏​ត្រជាក់​​ អម​ដោយ​ទេសភាព​ដង​ភ្នំ​តូច​ធំ​ និង​ធនធាន​ធម្មជាតិ​ជាច្រើន​ទៀត​គួរ​ជា​ទី​ចាប់​អារម្មណ៍។ បឹង​ធម្មជាតិ​​​យក្ស​ឡោម​​ ដែល​មាន​ទឹក​ថ្លា​ឆ្វង់​ដូច​កញ្ចក់ ​​និង​ដើមឈើ​ធំៗ​ ព័ទ្ធ​ជុំវិញ​ជា​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​បំផុត​មួយ​នៃ​ខេត្ត​នេះ។ ​​ក្រៅ​​ពី​បឹង​យក្ស​ឡោម​ អ្នក​ក៏​អាច​ទៅ​ទស្សនា​ភូមិ​ជនជាតិ​ដើម​ភាគតិច​​​ដូចជា​​ ជនជាតិ​ទំពួន​ ជនជាតិ​គ្រឹង​ ជនជាតិ​ចារ៉ាយ ​ជនជាតិ​កាចុក​ និង ​ជនជាតិប្រៅ ឬ ក្រវិត​ជាដើម។ ​ក្រៅ​ពី​​នេះ​ លោក​អ្នក​ក៏​អាច​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ល្បីៗ​ ជា​ច្រើន​ទៀត​របស់​ខេត្ត​ដូចជា​ ភ្នំ​ឥសី​ប៉ាតាម៉ាក់​ ទឹកធ្លាក់​កាចាញ​ ទឹកធ្លាក់​កាទៀង​ ទឹកធ្លាក់​អូរស៊ីនឡែ​ ទឹកធ្លាក់​អូរ​សែន​ស្រណោះ​ ទឹក​ធ្លាក់​ចាអ៊ីង​ ឧទ្យានជាតិ​វីរៈជ័យ​ ជម្រក​សត្វ​ព្រៃ​លំផាត់​ អូចាឡយ ​និង​ព្រៃ​នងកាបាត​ជាដើម។

View original post

Publicités

Une réflexion sur “រតនគិរី​ទីឋាន​មនោរម្យ​​ ភូមិ​ភាគ​ឦសាន​

Laisser un commentaire

Entrez vos coordonnées ci-dessous ou cliquez sur une icône pour vous connecter:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s